Peace Scholarship 2020

Deadline:  22-09-2020    Skill:  -Unspecified-

SCHOLARSHIP DETAILS

សាកលវិទ្យាល័យកម្ពុជា (UC) មានសេចក្តីសោមនស្សរីករាយសូមជម្រាប និងជូនដំណឹងដល់ សិស្សានុ- សិស្ស និងសាធារណជនឲ្យបានជ្រាបថា សាកលវិទ្យាល័យកម្ពុជាមានផ្តល់អាហារូបករណ៍ពេញថ្លៃ ចំនួន ៥០០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ វគ្គសិក្សាទី១ (Term I) ឆ្នាំសិក្សា ២០២០-២០២១។ អាហារូប-ករណ៍ទាំងនេះត្រូវបានប្រសិទ្ធិនាមថា “ អាហារូបករណ៍សន្តិភាព ឆ្នាំ២០២០ ” ជូនដល់សិស្សានុសិស្សកម្ពុជានៅទូទាំងប្រទេសដែលចង់បន្តថ្នាក់បរិញ្ញាបត្រ។

សាកលវិទ្យាល័យកម្ពុជា សូមគោរពទទួលស្គាល់ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការខិតខំប្រឹងប្រែងក្នុងការនាំមកនូវសន្តិភាព និងស្ថេរភាពដល់ប្រទេសកម្ពុជា ដូច្នេះសាកលវិទ្យាល័យកម្ពុជាសូមប្រសិទ្ធិនាមអាហារូបករណ៍ទាំងនេះ ដើម្បីគោរពដឹងគុណដល់សម្តេចតេជោនាយករដ្ឋមន្ត្រី ជា “ បិតាសន្តិភាព ” នៅប្រទេសកម្ពុជា។ ការប្រសិទ្ធិនាម “ អាហារូបករណ៍សន្តិភាព ឆ្នាំ២០២០ ” នេះត្រូវបានឯកភាព និងគាំទ្រជាផ្លូវការដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០។

លក្ខខណ្ឌទទួលបានអាហារូបករណ៍

អាហារូបករណ៍សន្តិភាព ឆ្នាំ២០២០ គឺបើកចំហដល់សិស្សានុសិស្សកម្ពុជាទាំងអស់ដែលមានបំណងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រលើមុខជំនាញណាមួយ។ សិស្សានុសិស្សដែលមានសញ្ញាបត្របរិញ្ញាបត្រ និងកំពុងសិក្សានៅគ្រឹះស្ថានឧត្តមសិក្សាមិនអាចដាក់ពាក្យប្រឡងបានទេ។ អាហារូបករណ៍សន្តិភាព ឆ្នាំ២០២០ នេះគឺផ្តោតសំខាន់សម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ។

កាលបរិច្ឆេទ

  • ០៥ មីនា ២០២០ ចាប់ផ្តើមទទួលពាក្យ
  • ២២ កញ្ញា ២០២០ ថ្ងៃផុតកំណត់នៃការទទួលពាក្យ
  • ២៥ កញ្ញា ២០២០ ថ្ងៃប្រឡងអាហារូបករណ៍
  • ០១ តុលា ២០២០ ថ្ងៃប្រកាសលទ្ធផលប្រឡងអាហារូបករណ៍
  • ១៦ តុលា ២០២០ ពិធីប្រគល់ជ័យលាភីអាហារូបករណ៍
  • ១៩ តុលា ២០២០ ចូលរៀនវគ្គសិក្សាទី១ សម្រាប់ឆ្នាំសិក្សា២០២០-២០២១

របៀបនៃការដាក់ពាក្យ

សម្រាប់បេក្ខជនដែលចាប់អារម្មណ៍លើអាហារូបករណ៍នេះ សូមអញ្ជើញមកកាន់ការិយាល័យទទួលចុះឈ្មោះ និងផ្តល់ព័ត៌មាននៅសាកលវិទ្យាល័យកម្ពុជាដើម្បីបំពេញបែបបទ។ សម្រាប់ព័ត៌មានផ្សេងៗ សូមធ្វើការទំនាក់ទំនង

  • ទូរសព្ទលេខ (៨៨៥-២៣) ៩៩៣-២៧៦ ឬ ០២៣-៩៩៣-២៧៤
  • តាមរយៈអ៊ីម៉ែល admissions@uc.edu.kh

បេក្ខជននឹងត្រូវប្រឡងលើវិញ្ញាសារចំណេះដឹងទូទៅ និងភាសាអង់គ្លេស។