120 Scholarship Awards for Undergraduate and Graduate Degree in Vietnam (Fully Funded)

Deadline:  19-06-2020    Skill:  -Unspecified-

SCHOLARSHIP DETAILS

អាហារូបករណ៍នៅ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម

អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្ដម​សិក្សា​ និង​ការ​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ទៅ​សិក្សា​នៅ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ក្នុង​ឆ្នាំ​សិក្សា​​ ២០២០-២០២១

ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្ដម​សិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្ដម​សិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១២០ នាក់​ទៅ​សិក្សា​នៅ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​។

– លក្ខខណ្ឌនៃការចុះឈ្មោះជាបេក្ខជន ថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

បេក្ខជនទាំងពីរភេទត្រូវ៖

  • មានសញ្ជាតិខ្មែរ
  • ជានិស្សិតបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឫថ្នាក់បរិញ្ញាបត្រមកពីសាធារណរដ្ឋសង្គមនិយមវៀតណាម
  • មានអាយុមិនលើសពី៤០ ឆ្នាំគិតត្រឹមខែកញ្ញា ឆ្នាំ២០២០
  • មានសុខភាពល្អបរិបូណ៍ទាំងកាយសម្បទា និងសតិបញ្ញា

– លក្ខខណ្ឌនៃការចុះឈ្មោះជាបេក្ខជន ថ្នាក់បរិញ្ញាបត្រ

បេក្ខជនទាំងពីរភេទត្រូវ៖

  • មានសញ្ជាតិខ្មែរ
  • មានអាយុមិនលើសពី៣០ឆ្នាំ គិតត្រឹមខែកញ្ញា ឆ្នាំ២០២០
  • មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឫសញ្ញាបត្រដែលមានតម្លៃស្មើ
  • មានសុខភាពល្អបរិបូណ៍ ទាំងកាយសម្បទា និងសតិបញ្ញា

– កាល​បរិច្ឆេទ​ទទួល​ពាក្យ៖ រហូត​ដល់​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០២០ វេលាម៉ោង១៦ម៉០០

– ទីតាំង​ទទួល​ពាក្យ៖ ការិយាល័យ​អាហារូបករណ៍ និង​កម្មសិក្សា​នៃ​នាយកដ្ឋាន​ទំនាក់ទំនង​វប្បធម៌ និង​អាហារូបករណ៍​ (អគារ​លេខ​២៣ ផ្លូវ​៣៦០ សង្កាត់​បឹង​កេងកង​១ ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ។

– កាលបរិច្ឆេទនៃការប្រឡង

ប្រឡងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០។ មណ្ឌលប្រឡងនិងជម្រាបជូនពេលក្រោយ។

– វិញ្ញាសារប្រឡងមាន៖

  • វប្បធម៌ទូទៅ រយៈពេល០១ម៉ោង៣០នាទី
  • គណិតវិទ្យា រយៈពេល០១ម៉ោង៣០នាទី

 កំណត់ចំណាំ៖ និស្សិតថ្នាក់បរិញ្ញាបត្រ ត្រូវជ្រើសរើសមុខជំនាញសិក្សារបស់ខ្លួនក្រោយពេលប្រឡងជាប់។

ដោយឡែកសម្រាប់ក្រមខណ្ឌអាហារូបករណ៍ CLMV មុខជំនាញសិក្សាមានតែផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះ។

សូមចូលទៅកាន់គេហទំព័រ សម្រាប់ពត៌មានលម្អិត