អាហារូបករណ៍ ពីវិទ្យាស្ថានជាតិអប់រំ

Deadline:  11-09-2020    Skill:  Education, Pedagogy

SCHOLARSHIP DETAILS

នៅក្នុង ឆ្នាំ សិក្សា ២០២០-២០២១ នេះ វិទ្យាស្ថាន ជាតិ អប់រំ នឹង រៀបការ ប្រឡង ជ្រើសរើស និង បណ្តុះបណ្តាល និស្សិត ថ្នាក់ បរិញ្ញាបត្រ ជាន់ខ្ពស់ ផ្នែក វិធីសាស្ត្រ បង្រៀន ភាសា បារាំង ជំនា ន់ទី ២ ចំនួន ៣០ នាក់ ដោយ ក្នុងចំណោម នោះ មាន អាហារូបករណ៍ ចំនួន ១០ កន្លែង និង និស្សិត ២០ រូប ផ្សេងទៀត នឹងត្រូវ បង់ថ្លៃ ។ បន្ទាប់ពីឆ្លងកាត់ការប្រឡងជ្រើសរើសហើយ ការសិក្សានឹងត្រូវចាប់ផ្តើមនៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២០។ គឺជាការសិក្សា ក្នុងថ្ងៃចុងសប្តាហ៍ (ថ្ងៃសៅរ៍ និងអាទិត្យ)។ 

 

លក្ខខណ្ឌនៃ ការប្រឡង ជ្រើសរើស

 

ត្រូវ ជ្រើសរើស ក្នុងចំណោម បេក្ខជន ដែល កំពុង បម្រើ ការងារ នៅ អង្គភាព នានា ក្រោម ឱវាទ ទីស្តីការក្រសួង អប់រំ យុវជន និង កីឡា និង មន្ទីរអប់រំ យុវជន និង កីឡា រាជធានី – ខេត្ត ឬ ជនជាតិ បរទេស ដែលមាន ៖

 

– បរិញ្ញាបត្រ ភាសា បារាំង ឬ សញ្ញាបត្រ សមមូល ឬ

– បរិញ្ញាបត្រ មុខជំនាញ ផ្សេងទៀត តែមាន សញ្ញាបត្រ ភាសា បារាំង ចាប់ពី កម្រិត DELF B2 ឬ

– ជា គ្រូបង្រៀន ដែលមាន បទពិសោធន៍ ក្នុងការ បង្រៀន ភាសា បារាំង ៥ ឆ្នាំ និង មាន បរិញ្ញាបត្រ ផ្សេងទៀត ហើយ មាន សញ្ញាបត្រ ភាសា បារាំង ចាប់ពី កម្រិត DELF B1 ។

 

ការទទួល ពាក្យសុំ ចុះឈ្មោះ ប្រឡង នឹង ប្រព្រឹត្តទៅ ចាប់ ពីថ្ងៃ ប្រកាស ផ្សាយដំណឹង នេះ រហូតដល់ ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២០ វេលា ម៉ោង ៥ ល្ងាច នៅ ផ្នែក បណ្តុះបណ្តាលគ្រូ ភាសា បារាំងនៃ វិទ្យាស្ថាន ជាតិ អប់រំ ។ កាលបរិច្ឆេទ នៃ សម័យ ប្រឡង នឹងធ្វើ ឡើង នៅ ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២០ ។ បេក្ខជនដែលចាប់អារម្មណ៍អាចទាញយកពាក្យសុំពីក្នុងអសយដ្ឋានអេឡីចត្រូកនិកខាងក្រោមនេះបាន៖ www.moeys.gov.khwww.nie.edu.kh

 

វិញ្ញាសា ប្រឡង រួមមាន វិញ្ញាសា ភាសា បារាំង និង វិធីសាស្ត្រ បង្រៀន រយៈពេល ៣ ម៉ោង មេគុណ ២ និង វិញ្ញាសា វប្បធម៌ ទូទៅ រយៈពេល ១ ម៉ោង ៣០ នាទី មេគុណ ១ ។

សម្រាប់ ព័ត៌មាន លម្អិត បន្ថែម បេក្ខជន អាចទាក់ទង ជាមួយ វិទ្យាស្ថាន ជាតិ អប់រំ ឬតាមរយៈ លេខ ទូរ សព្ទ ០១២ ៨៤៧ ៨៤៣ និង ០១២ ៨៣៧ ៧៤៦៕