PNC Career fair

Deadline:  24-08-2019

EVENT DETAILS

តើអ្នកកំពុងស្វែងរកការងារមែនទេ?

 

ពិព័រណ៍ការងាររបស់អង្កការ PNC នឹងត្រឡប់មកវិញជាលើកទី៦ នៅខែសីហា ខាងមុខនេះ។ ពិព័រណ៍ការងារនេះជាកម្មវិធីប្រមូលផ្ដុំនូវឱកាសការងារថ្មីៗ ដែលបាននិងកំពុងតែមានតម្រូវការ​ពីសំណាក់ស្ថាប័ន និងក្រុមហ៊ុនដៃគូនានារបស់អង្គការ PNC ផ្តល់ដល់សិស្ស និស្សិត និងសាធារណជនទូទៅដែលទើបបញ្ចប់ការសិក្សាថ្មីៗ ឬកំពុងស្វែងរកងារតាមជំនាញ និងវិស័យដែលខ្លួនពេញចិត្ត។

 

កម្មវិធីនេះផងដែរ ក៏នឹងផ្តល់ឲ្យនូវចំណេះដឹងនិងបទពិសោធន៍ដូចជា៖

 

> វិធីសាស្ត្រ​រៀបចំពាក្យស្នើសុំ និងស្វែងរកការងារ

> ជួបជាមួយអ្នកជំនាញមកពីក្រុមហ៊ុនល្បីៗ និង អនុវត្តការសម្ភាសន៍ការងារផ្ទាល់ភ្លាមៗ

> ស្វែងយល់ពីព័ត៌មានការងារ​ តម្រូវការទីផ្សារការងារ និងលក្ខខ័ណ្ឌជ្រើសរើស

> ជួបជាមួយនិងវាគ្មិនល្បីៗ ដែលជាបុគ្គលជោគជ័យ និងជាថ្នាក់ដឹកនាំក្រុមហ៊ុន តាមរយៈសិក្ខាសាលាស្តីពីបច្ចេកវិទ្យា ឌីជីថុល ជីវិតជោគជ័យ និងប្រធានបទផ្សេងៗទៀត

> ចូលរួមលេងល្បែងល្បងប្រាជ្ញាសប្បាយៗ ព្រមទាំងឈ្នះរង្វាន់ទៀតផង

> ញាំភេសជ្ជៈ​ដោយឥតគិតថ្លៃ (FREE!!!)

 

ចូលរួមដោយសេរី និងឥតគិតថ្លៃ!!!

 

កុំភ្លេចណ៎ា! ជួបគ្នានៅថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥​ ល្ងាច នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនៃអង្គការ PNC អាស័យដ្ឋានផ្ទះលេខ៣៦៥ ផ្លូវលេខ៣៧១ ភូមិត្រពាំងឈូក (បុរីសូឡា) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ភ្នំពេញ។

 

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ ០២៣ ៩៩៥ ៥០០/០៦៩ ២៧១ ៩៩៤

អ៊ីម៉ែល: pinou.khit@passerellesnumeriques.org

 

****************************************************

 

Student or young graduate, you want to start making plans and to get well prepared for your career journey?

 

Join us to:

> Increase and practice your skills in applying for jobs

> Develop your network and obtain contacts from well-known companies

> Be informed on the market needs and recruiters’ expectations

> Learn from successful guest speakers, current or former companies leaders

> Be up to date on digital industry, working life and job search trends and evolution thanks to many workshops

> Play the digital game and win lucky draw

> Get Free Soft Drink!!

 

Save the date!

Saturday 24th August, 2019 from 8 am to 5 pm!

 

Free Entry! Many news to come, so stay tuned!